|
|
|
David Moyes អ្នកចាត់ការក្រុមញញួរដែក West Ham បានបង្ហើបថាក្លឹបគ្មានគម្រោងក្នុងការលក់ខ្សែបម្រើការពារ Declan Rice នារដូវក្តៅខាងមុខឡើយ ។

David Moyes បន្ថែមទៀតថា ៖ "បើសិនជាមានក្លឹបណាចាប់អារម្មណ៍ក្នុងការនាំយក Rice នោះគេត្រូវត្រៀមលុយយ៉ាងហោចណាស់ ១៥០លានផោន តែយើងគ្មានបំណងក្នុងការលក់គេទេនារដូវក្តៅខាងមុខ " ។

គួរបញ្ជាក់ថា West Ham ធ្លាប់ដាក់តម្លៃខ្លួនលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ១០០លានផោនកាលពីរដូវកាលដោះដូរកីឡការកាលពីខែមករា តែពេលនេះ West Ham បានតម្លើងថ្លៃរហូតដល់ ១៥០លានផោនបើសិនជាមានក្លឹបណាចង់បាន ៕
ប្រភព ៖ Fabrizio Romano
La Liga Real Betis VS Barcelona Match ...
Premier League Aston Villa VS Arsenal Match ...
លោក Hansi Flick ទទួលបានជោគជ័យគួរសមចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹកក្រុមនៅឆ្នាំ 2024 ដោយឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលដំបូងរបស់គាត់ និងជិតឈ្នះ Champions League។...
លោក Lamine Yamal បានមកដល់ការហ្វឹកហាត់របស់ក្រុម Barcelona កាលពីថ្ងៃសុក្រ ដើម្បីទទួលពានរង្វាន់ La Liga Player of the Month award សម្រាប់ខែវិច្ឆិកា។...
យោងតាម Mundo Deportivo ក្លឹប Atletico Madrid បានក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបដែលមានសក្តានុពលក្នុងការប្រជែងយកខ្សែបម្រើ Ederson របស់ក្លឹប Atalanta។...